កាលពីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤ ៣០នាទី ក្រុមល្បាតឆាយ អារ៉ែងបានប្រទះឃើញខ្លាឃ្មុំឈ្មោលមួយក្បាល ដែលជាប់អន្ទាក់នៅខាងត្បូងឧទ្យានជាតិក្រវាញ។ ភា្លមនោះដែរ ដោយឃើញខ្លាឃ្មុំមានរងរបួស ក្រុមល្បាតបានទូរស័ព្ទទៅការិយាល័យកណ្តាលនៃអង្គការអភិរក្ស សត្វព្រៃដើម្បីបញ្ជូនក្រុមជួយសង្គ្រោះសត្វព្រៃមកព្យាបាលសត្វខ្លាឃ្មុំ។  ដោយរបួសមិនធ្ងន់ធ្ងរប៉ុន្មាន និងដោយបានព្យាបាលរបួសភ្លាមៗយ៉ាងយកចិត្តទុកដាក់ ពីក្រុមសង្រ្គោះសត្វព្រៃ សត្វខ្លាឃ្មុំនេះត្រូវបានគេដោះលែងឱ្យមានសេរីភាព និងប្រលែងទៅក្នុងព្រៃវិញ ។  


គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០២០ អនុរក្សក្រវាញបានរុះអន្ទាក់បានជាង ៥៧.០០០ ប្រភេទ ដែលអន្ទាក់ទាំងនោះធ្វើពីសំភារៈសាមញ្ញដូចជាខ្សែពួរខ្សែភ្លើងនិងខ្សែម៉ូតូខ្សែអួន អាចធ្លាក់ចូលអន្ទាក់បានយ៉ាងងាយ ។ 

យ៉ាងណាមិញ សូមថ្លែងអំណរគុណដល់ទឹកចិត្តអ្នកល្បាត និងក្រុមជួយសង្រ្គោះសត្វព្រៃ ដែលខិតខំធ្វើការយ៉ាងល្អបំផុត៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ