រដ្ឋាភិបាលជប៉ុនផ្ដល់ ថវិកា២២ម៉ឺនដុល្លារ សម្រាប់ការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពពន្លក់អគ្គីភ័យនៅរាជធានីភ្នំពេញ
4 ឆ្នាំ មុន
ភ្នំពេញ ៖ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ KUSANONE នូវថវិកាចំនួន ២២៧,៧៣៦ ដុល្លារអាមេរិក សម្រាប់ការធ្វើឲ្យប្រសើរទ្បើង សមត្ថភាពពន្លត់អគ្គីភ័យ ក្នុងរាជធានីភ្នំពេញ។
សូមជម្រាបថា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ។ ស្របពេលជាមួយគ្នានេះ អនុស្សារណៈនៃការយោគយល់គ្នា ដើម្បីសម្រេចបាននូវការធ្វើឲ្យប្រសើរឡើងនូវ សមត្ថភាពពន្លត់អគ្គីភ័យ និងជួយសង្គ្រោះរបស់កងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ក៏ត្រូវបានចុះហត្ថលេខាផងដែរ។
នាឱកាសនោះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា «យើងជឿជាក់ថាជំនួយឥតសំណងនេះ នឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅរាជធានីភ្នំពេញ»៕EB