(មានវីដេអូ) មើលចុះសម្ដី និងរបៀបដោះស្រាយទំនាស់ដីធ្លីរបស់មេឃុំកាំងចាម ស្ដីបន្ទោសពលរដ្ឋរបស់ខ្លួន ដូចឆ្កែ ដូចឆ្មារ
ភ្នំពេញ ៖ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បាននាំគ្នាសម្ដែងការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំ ង ចំពោះសម្ដីមេឃុំកាំងចាម នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលស្ដីបន្ទោសឲ្យប្រជាជនរបស់ខ្លួន ដូចឆ្កែ ដូចឆ្មារ ធ្វើឲ្យប្រជាជនទាំងនោះ មានការភ័យខ្លាចយ៉ាង ចំពោះសម្បីអាក្រក់របស់គាត់។
បើតាមមើលវិដេអូមួយបង្ហោះដោយហ្វេសប៊ុកឈ្មោះថា «នាយកសាលា» កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ថា មេឃុំកាំងចាម បានសំឡុតប្រជាជនរបស់ខ្លួនយ៉ាងខ្លាំង និងមានកាយវិការមិនសមរម្យដាក់ប្រជាជនរបស់ខ្លួនឡើយ។ ខណៈថ្នាក់ដឹកនាំតែងតែអំពាវនាវដល់មន្ដ្រីថ្នាក់ជាតិ ត្រូវមានសម្ដីពិរោះ និងសុជីវធម៌ដាក់ប្រជាជនរបស់ខ្លួន ព្រោះពួកគាត់ជាម្ចាស់ឆ្នោត។
ប៉ុន្ដែរហូតមកដល់ពេលនេះ មិនមានអាជ្ញាធរណាមួយកោះហៅ មេឃុំកាំងចាម មកសួរនាំនៅឡើយទេ។ទោះបីយ៉ាងណាក៏ដោយ គេមិនដឹងថា មានរឿងអ្វីឡើយដល់ថ្នាក់ មេឃុំកាំងចាម ប្រើប្រាស់សម្ដីដាក់ប្រជាជនរបស់ខ្លួន ដូចឆ្កែ ដូចឆ្មារ បែបនេះ៕EB