ភ្នំពេញ ៖ នៅក្នុងខែធ្នូ ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគជាទឹកប្រាក់សរុបចំនួន ១១៥ ៨៧៨ ដុល្លារអាមេរិក និង ៩៩៣ ៩៥៤ ២០០ រៀល (ប្រហែលជាង៣៥ម៉ឺនដុល្លារ) ពីសប្បុរសជនសរុបចំនួន ៥ ១៧៤រូប ដែលរួមមាន សមាជិកកិត្តិយសចំនួន ០៦រូប, សមាជិកគាំទ្រចំនួន ៣ ៩៨៣រូប និងសប្បុរសជនផ្សេងៗចំនួន ១ ១៨៥រូប។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងបរិច្ចាគថវិកា ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង 0៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារក នៅកម្ពុជា។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង០៥ទីតាំងនៅ ព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ