កីឡាករ Cristiano Ronaldo បានរួមចំណែកជួយឲ្យក្លិប Juventus ឡើងទៅវគ្គ ១៦ក្រុមក្រោយពីបានយកឈ្នះលើក្រុមភ្ញៀវ Valencia ១ទល់០ នៅលើទឹកដីនៃកីឡដ្ឋាន Allianz ជាជំនួបប្រចាំពូល H នៃពានរង្វាន់ Champion League។

ក្រោយពីបញ្ជូនបាល់ឲ្យមិត្តរួមក្រុមកីឡាករ Mario Manzukic ទាត់ចូលទីនៅនាទី ៥៩ វាគឺជាជ័យជម្នះលើកទី ១០០ របស់ម្ចាស់អាវលេខ៧រូបនេះក្រោយបានបង្ហាញខ្លួនបានចំនួន ១៥៧ប្រកួតនៅ Champion League ដោយបានឈ្នះពាននៅក្លិប Manchester United បាន ១លើក និងនៅក្លិប Real Madrid បាន ៤លើកផងដែរ។ ប៉ុន្ដែសម្រាប់ប្រកួតដំបូងរបស់ខ្លួននៅក្របខណ្ឌ Champion League គឺបរាជ័យពីសំណាក់ក្លិប Stuttgart កាលពីឆ្នាំ ២០០៣។

គួរបញ្ជាក់ថា​ នៅពូល H Juventus និង Manchester Unied បានចាប់ដៃគ្នាឡើងទៅកាន់វគ្គ ១៦ក្រុមហើយក្រោយក្រុមទាំង ២សុទ្ធតែទទួលជ័យជម្នះលើគូប្រកួតរៀងៗខ្លួនកាលពីយប់មិញ ខណៈពូលផ្សេងៗទៀតក៏រកឃើញក្រុមដែលឡើងទៅបណ្ដើរៗហើយ ពោលគឺពូល E មាន Bayern Munich និង Ajax ពូល F មាន Manchester City ពូល G មាន Real Madrid និង AS Roma៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ