ក្លិបសេះបង្កង់ Juventus បានរងបរាជ័យលើកដំបូងក្រោមស្នាដៃក្លិប Manchester United ដោយលទ្ធផល​​ ១ទល់២ នៅលើទឹកដីនៃកីឡដ្ឋាន Allianz Stadium ក្នុងជំនួបប្រចាំពូល H នៃពានរង្វាន់ UEFA Champion League។

ក្នុងនោះខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រាប់សារពត៌មាន Viasport ថា៖ ខ្ញុំពិតជាសប្បាយចិត្តចំពោះគ្រាប់បាល់មួយគ្រាប់នេះ ប៉ុន្ដែពួកយើងខកចិត្តយ៉ាងខ្លាំង ពីព្រោះពួកយើងគួរតែឈ្នះការប្រកួតនេះយ៉ាងងាយស្រួល ជាមួយគ្រាប់បាល់ ៣ទៅ៤​ គ្រាប់ឯណោះ។ Manchester United ធ្វើមិនបានល្អទេ ពួកគេបង្កើតឱកាសបានតែ ២លើកប៉ុណ្ណោះពី set piece។ ក្រុមនៅអង់គ្លេសគឺតែងតែលេងបែបនេះពីការទាត់ set Piece។ ប៉ុន្តែពួកយើងនិងសិក្សាអំពីកំហុសនៅថ្ងៃនេះ យ៉ាងណាពួកយើងនៅតែឈរកំពូលតារាងដដែល និងនៅតែជាក្រុមល្អផងដែរ។

សូមរំលឹកថា​ អតីតខ្សែប្រយុទ្ធ Real Madrid, Manchester United និង Sporting Lisbon ជាអ្នករកគ្រាប់បាល់ ១គ្រាប់ឲ្យក្លិបនៅអុីតាលី ខណៈជើងឯកលីគកំពូលអុីតាលីមួយនេះ នៅតែឈរលើកំពូលតារាងដដែលក្រោយ ឈ្នះ ៣លើក និងចាញ់ ១លើក មាន ៩ពិន្ទុនៅក្នុងដៃ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ