នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
4 ឆ្នាំ មុន
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាថ្ងៃ ទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅអគ្គស្នងការដ្ឋាននគបាលជាតិ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការចូលរួមពី អគ្គស្នងការរង ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្នងការ-ស្នការរងទទួលផែនចរាចរណ៍ និងសណ្តាប់ធ្នាប់រាជធានី-ខេត្ត។
សូមរំលឹកថា យោងតាមបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ បានឲ្យដឹងថាក្នុង រយៈពេល ១០ ថ្ងៃ នៃការរឹត បន្ដឹងច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោកមានយានយន្ត ចំនួន ១៨,៤៥០ គ្រឿង ល្មើសច្បាប់ ស្មើនឹង ១៩,១៦០ ករណី ត្រូវបានផាកពិន័យ តាមអនុក្រឹត្យ លេខ ៣៩ នៅទូទាំងប្រទេស៕ E B