នោះវីវរហើយ ! មហាជនងើយឆ្ងល់ថា ក្រុមហ៊ុន CC CONNECT ប្រើប្រាស់ផែនទីកម្ពុជា បាត់តំបន់កន្ទុយនាគ
ភ្នំពេញ ៖ រយៈពេលប៉ុន្មានថ្ងៃនេះ មានមហាជនខ្មែរទូទាំងប្រទេស មានការងើយឆ្ងល់យ៉ាងខ្លាំ ងថា ក្រុមហ៊ុន CC CONNECT របស់វៀតណាម បានប្រើប្រាស់ផែនទីកម្ពុជា បាត់តំបន់កន្ទុយ នាគ ដែលមានខេត្ត មណ្ឌលគិរី-រតនៈគិរី ហើយមហាជនខ្មែរ ចោទសួរថា ទាំងនេះជាចេតនា ឬមានការយល់ច្រលំ? ចំពោះក្រុមហ៊ុនវៀតណាម ប្រើប្រាស់ផែនទីកម្ពុជាបែបនេះ។
តាមការសង្កេតរបស់មហាជនឃើញថា សព្វថ្ងៃនេះ ក្រុមហ៊ុន CC CONNECT បានប្រើប្រាស់ បុគ្គិលរបស់ខ្លួន ដើម្បីចែកចាយលិខិតបណ្ណនៅប្រទេសកម្ពុជា ហើយនៅក្នុងលិខិតបណ្ណនោះ បានយកផែនទីកម្ពុជាធ្វើជាឡូហ្គ ដោយបាត់តំបន់កន្ទុយនាគរបស់កម្ពុជា។
នាពេលកន្លងមក មហាជនខ្មែរ ក៏មានការរិះគុនយ៉ាងខ្លាំងផងដែរ ចំពោះក្រុមហ៊ុន CC CONNECT យកផែនទីកម្ពុជាទៅធ្វើបែបនេះ។ក្រោយមក ក្រុមហ៊ុន នៅតែបន្ដចែកចាយ លិខិតបណ្ណរបស់ខ្លួននៅប្រទេសកម្ពុជា ដ៏ដែល។
ជុំវិញបញ្ហាទាំងនេះ តាមការសង្កេតឃើញថា មិនទាន់មានអាជ្ញាធរខ្មែរ ចាត់វិធានបែប ណាទេ? ហើយក្រុមហ៊ុន CC CONNECT ក៏មិនទាន់ឃើញបកស្រាយយ៉ាងដែរ ចំពោះ បញ្ហាយកផែនទីកម្ពុជា ទៅធ្វើបែបនេះ។
សូមជម្រាបថា ក្រុមហ៊ុន CC CONNECT គឺជាក្រុមហ៊ុនប្រើប្រាស់សេវា អ៊ីនធឺណែត នៅ ប្រទេសកម្ពុជា៕