លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានទទួលជួបតំណាងក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ដឹកនាំដោយលោក ម៉ាតធ្យូ អាំស្ត្រង នាយកផ្នែកបញ្ជាទិញនៃការិយាល័យតំណាងក្រុមហ៊ុន Adidas និងលោក គ្រីស្តឺ ហ៊ន អាហ្វ អាមីន នាយកផ្នែកផលិតកម្មទទួលបន្ទុកប្រទេសកម្ពុជា និងវៀតណាម នៃក្រុមហ៊ុន H&M។

ជាមួយនោះដែរ លោក ក៏បានស្នើសុំឲ្យក្រុមហ៊ុនបន្តធ្វើការបញ្ជាទិញពីកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកាត់ដេរនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានផុតទៅវិញ។ ក្រុមហ៊ុនទាំងពីរបានឆ្លើយតបជាវិជ្ជមានជាមួយនឹងប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងទទួលធ្វើការបន្ថែមជាមួយរាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិស័យកាត់ដេរនៅកម្ពុជា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ