អាជ្ញាធរខេត្តបាត់ដំបង ៖ ភាគីថៃ បានសម្រេចបិទច្រកទ្វារព្រំដែនទាំងប្រាំជាប់នឹងភូមិសាស្ត្រខេត្តបាត់ដំបងទាំងស្រុង ដោយឯកតោភាគី
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានរាយការណ៍ថា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ ភាគីថៃ បាន សម្រេចបិទច្រកទ្វារព្រំដែនទាំងប្រាំជាប់នឹងភូមិសាស្ត្រខេត្តបាត់ដំបងទាំងស្រុង ដោយឯកតោភាគី ក្នុងនោះ មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ និងច្រកទ្វារតំបន់ព្រំដែន ចំនួន៣ ។
១-ច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ស្រុកប៉ូណាំរ៉ង ខេត្តចន្ទបុរី ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។
២-ច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
៣-ច្រកទ្វារតំបន់ព្រំដែនបានសួនស៊ុ ស្រុកសយដាវ ខេត្តចន្ទបុរី ទល់នឹងច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង ។
៤-ច្រកទ្វារតំបន់ព្រំដែនបានសាត់តារី ស្រុកសយដាវ ខេត្តចន្ទបុរី ទល់នឹងច្រកទ្វារតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
៥-ច្រកទ្វារតំបន់ព្រំដែនបានម៉ាក់មួង ស្រុកបររ៉ៃ ខេត្តត្រាត ទល់នឹងច្រកទ្វារតំបន់ព្រំដែន៤០០ ស្រុកសំ ឡូត ខេត្តបាត់ដំបង ៕