បើយោងតាមតាមវីដេអូចែកចាយតាមបណ្តាញសង្គម tik tok ដែលមានក្មេងស្ទាវចំនួន២នាក់ជា បុគ្គលិកបំរើសេវាដឹកជញ្ជូនទំនិញអនឡាញ ជិះម៉ូតូបង្ហោះ ជ្រេចុះឡើង រេពេញផ្លូវ បានធ្វើឱ្យមហាជនខឹងសម្បារយ៉ាងខ្លាំង។

ក្មេងទំនើងបំរើការសេវាដឹកជញ្ជូននេះ ហាក់មិនមានខ្លាចចិត្តអ្នកដែលជិះម៉ូតូតាមផ្លូវនៅជិតៗនោះទេ ។ការជិះម៉ូតូបែបនេះ ធ្វើឱ្យមហាជនមានការខឹងសម្បាយ៉ាងខ្លាំង ថាក្រុមហ៊ុនមិនគួរជ្រើសរើសបុគ្គលិកបែបនេះមកបំរើការទាល់តែសោះ ព្រោះថា អាចធ្វើឱ្យគ្រោះថ្នាក់ យ៉ាងខ្លាំងចំពោះខ្លួនឯង និងអ្នកដទៃទៀត ។មហាជនសង្ឃឹមថា ក្រុមហ៊ុននឹងស្រាយជ្រាវ តាមដានពីអត្តសញ្ញាណបុគ្គលិកទាំងពីររូបនេះ ដើម្បី ហៅពួកគេមកណែនាំ ឬបញ្ឈប់ពីការងារដើម្បីកុំឱ្យខូចឈ្មោះក្រុមហ៊ុន។

គួរបញ្ជាក់ថា  កន្លងទៅបុក្គលិកដឹកទំនិញមួយចំនួន តែងតែជិះម៉ូតូជ្រេ ចុះ ជ្រេឡើងដែលធ្វើឱ្យប៉ះទង្គិចជាមួយអ្នកដំណើរផ្សេងទៀតជារឿយៗ ហើយរហូតមកដល់ពេលនេះបុគ្គលិកទាំងនេះហាក់ពុំមានស្មារតីភ្ញាក់រលឹកទាល់តែសោះនៅតែបង្ហាញសកម្មភាពបំពានជាបន្តបន្ទាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ