កាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជំនាញ បានចុះឆែកឆេរទីតាំងស្តុកផលិតផលគ្រឿងសម្អាង ជាច្រើនប្រភេទ របស់ក្រុមហ៊ុនអាតូម ATOMY (CAMBODIA) Co,LTD ស្ថិតនៅផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ច បានឲ្យដឹងថា គណ:កម្មការកម្ចាត់ផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ដឹកនាំដោយអនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការណ៍ប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ ក្រោមការសម្របសម្រួល ដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ ឃ្លាំងស្តុក ផលិតផលសម្អាងជាច្រើនប្រភេទខាងលើ ដោយរកឃើញទំនិញចម្រុះ ៤១មុខ ដែលសង្ស័យនាំចូលគេចពន្ធ ឬខូចគុណភាព ហួសកាលបរិច្ឆេទ ហើយត្រូវបានម្ចាស់ ក្លែង បន្លំ ដើម្បីយកទៅលក់លើទីផ្សារ។

សមត្ថកិច្ចបន្តថា ក្រោយពីគណ:កម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយឆែករកឃើញ ក៏បានឃាត់និងរក្សាទុកនៅមួយកន្លែង មិនអនុញាតិឲ្យ ចរាចរចែកចាយ ដែលបង្កឲ្យផលប៉ះពាល់ ដល់សុខភាពមនុស្ស ហើយទីតាំងខាងលើ ត្រូវបានតុលាការសម្រេចបិទទ្វាររក្សាទុក ស្ថិតក្នុងការត្រួតពិនិត្យរបស់ស្ថាប័ណតុលាការ។ រហូតដល់ម៉ោង ០៤រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការណ៍ ប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ បានប្រាប់ឲ្យដឹងថា៖ ម្ចាស់ទីតាំងមិនទាន់យកឯកសារពាក់ព័ន្ធ មកឲ្យសមត្ថកិច្ចពិនិត្យ នឹងមិនចេញមុខមកដោះស្រាយនោះទេ។

ក្នុងប្រតិបត្តិការណ៍ខាងលើនេះដែរ គេឃើញសមត្ថកិច្ច បាននាំខ្លួនបុរសជនជាតិកូរ៉េម្នាក់ ឈ្មោះ OH JAE HOON កាន់អត្តសញ្ញាណប័ណ្ឌលេខ M៤៦៣១៧៩០ មុខរបរអាជីវករជាម្ចាស់ឃ្លាំង និងអ្នកបកប្រែកយកទៅសាកសួរ ហើយគណ:កម្មការបានសម្រេចបិទទ្វារឃ្លាំងបណ្តោះអាសន្ន ដើម្បីដោះស្រាយបន្ត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ