ក្រុមហ៊ុនអចលនទ្រព្យLOD ផ្គើនប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩
ក្រុមហ៊ុន អចលនទ្រព្យអិលអូឌីLOD បានអនុវត្តបញ្ច្រាស់ទិស នៃអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែល បានសំណូមពរឲ្យក្រុមហ៊ុនអចលនទ្រព្យទូទាំងប្រទេស យោគយល់និងលើកលែង ដល់ពលរដ្ឋ ដែលកំពុងតែមានជីវភាពលំបាកខ្វះខាតក្នុងដំណាក់ កាល ការពារទប់ស្កាត់ការឆ្លងរីករាលដាល មេរោគកូវីដ ១៩ និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិ។
តែផ្ទុយទៅវិញបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យអិលអូឌីLOD បានឲបុគ្គលិក សំរុកចូលផ្ទះមេភូមិហើយ មកកាត់សោរច្រវ៉ាក់ ដើម្បី រឹបអូសម៉ូតូ មួយគ្រឿងពីកូនបំណុល មិនមានការអនុញាតិពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ខណៈកូនបំណុលខកខានមិនបានបង់ការប្រាក់រយះពេល៣ខែ ប៉ុណ្ណោះ កើតហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ស្ថិតនៅភូមិ កំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
បន្ទាប់ពីប្រជាពលរដ្ឋបាន ឃើញហេតុការណ៍ ដ៏សាហាវគ្មានធម្មមេត្តារបស់បុគ្គលិកក្រុម ហ៊ុន អិលអូឌី LOD ធ្វើសកម្មភាពដូចប្លន់ ដោយលក្ខណះហឹង្សា ក៏បានរាយការណ៍មក អយ្យការ អម សាលាដំបូង ខេត្ត កំពង់ ឆ្នាំង ក្នុងក៏មានលេចប្រភពព័ត៌មានថាមូលហេតុ ដែលបុគ្គលិករបស់ក្រុមហ៊ុនហ៊ានប្រើហឹង្សាក្នុងការរឹបអូលទ្រព្យកូនបំណុលក្នុងដំណាក់ កាល កូវីដ១៩ ដោយសារតែម្ចាស់ក្រុមហ៊ុន អចលនទ្រព្យ អិលអូឌី LODមានឋានៈជារដ្ឋលេខាធិការនៃក្រសួងមួយ។
បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី ទាំង៤នាក់រួមមាន ១. ឈ្មោះ វ៉ែន រិត ភេទប្រុស អាយុ ២៧ ឆ្នាំ ២.ញ៉េស សារីន ភេទប្រុស.អាយុ២១ឆ្នាំ ៣.អៀន វណ្ណា ភេទប្រុស អាយុ២៧ ទី៤ហេង គង្គារ ភេទប្រុស អាយុ២៨ឆ្នាំ មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំងជាអ្នកផ្តើមគំនិត ចំណែក វត្ដុតាងសមត្ថកិ្ច ដកហូតរួមមានម៉តូចំនួន០២ គ្រឿង ,ទូរស័ព្ទដៃចំនួន០៤ គ្រឿង ,ច្រវ៉ាក់ចំនួន ០២ ខ្សែ,ពូថៅ ចំនួន ០១ ,កូន សោរ ចំនួន ០ ២ ,ដែកទីប ប្រវែង ១.៦ សង់ ទីម៉ែត្រ ។
ជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួនពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា ត្រូវ បាន បញ្ជូនមកទី បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿង បញ្ជូន ទៅ តុលាការ នៅព្រឹកថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SP