ខ្សែប្រយុទ្ធវ័យ 25 ឆ្នាំ Harry Kane របស់Tottenham បានស្ថិតនៅកំពូលតារាងនៃបញ្ជីផ្ទេរទៅកាន់ក្លឹប Barcelona ហើយអាចនឹងព្រមព្រៀងគ្នានៅសប្តាហ៍ក្រោយនេះ ។ យោងតាម ​សេចក្តីរាយការណ៏ បានឱ្យដឹងថាក្លិបយក្សអេស្បា៉ញនេះត្រូវបានត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយប្រាក់ចំនួន 200 លានផោន សម្រាប់ប្រធានក្រុមជម្រើសជាតិអង់គ្លេសHarry Kane ដែលបានលេងអោយក្រុម Spurs ចាប់តាំងពីឆ្នាំ 2004 មកម្លេះ។

Harry Kane បានឈ្នះពានរង្វាន់ Golden Bootនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cupនៅរដូវកាលនេះ នៅប្រទេសរុស្ស៊ី ។ Kane បានស៊ុតបញ្ចូលទី 13 គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 20 លើកមកទល់នឹងពេលនេះ។

ក្លឹបTottenham ធ្លាប់បាត់បង់កីឡាករល្អបំផុតរបស់គេ ដែលក្លឹបលក់ទៅអោយក្របខណ្ឌLa Liga ។ Luka Modric ត្រូវបានផ្លាស់ទៅលេងអោយក្រុម Real Madrid ក្នុងឆ្នាំ 2012 ហើយកីឡាករ Gareth Bale ក៏ទៅ RealMadrid មួយឆ្នាំក្រោយបន្ទាប់។

Tottenham អាចនឹងខ្លាចបាត់បង់Kane   ទៅBarcelona ដូចច្នេះក្លឹបកំពុងតែពិចារណាប្រាក់ឈ្នួលទៅអោយ Kane បន្ថែមទៀត។ប្រសិនបើ Barcelona  មិនអាចយកកីឡាករអង់គ្លេសនេះទៅកាន់ទឹកដី CamNu ទេនោះ  ក្លឹបអាចនឹងទាក់ទងKylian Mbappe របស់ប៉ារីស Saint-Germain ដែលជាជម្រើសបន្ទាប់។

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ