ARSENAL ត្រូវបានរៀបចំការផ្ទេរដ៏សំខាន់មួយដើម្បីនាំយកកីទ្បាករវ័យក្មេងរបស់ Barcelona Ousmane DembeleទៅលេងនៅPremire League តែត្រូវបានខ្សែការពារNelson Semedoរបស់Barcelona  បាននិយាយថាកីឡាករ Ousmane Dembele បាន "ប្តេជ្ញាចិត្តបន្តលេង​នៅទឹកដី Nou Camp" ។

ទាំងក្រុមកាំភ្លើងធំ Arsenal និង Liverpool បានសង្ឃឹមថានឹងនាំយកអតីតតារាឆ្នើម Borussia Dortmund វ័យ 21 ឆ្នាំ ទៅកាន់ទឹក អង់គ្លេស នៅខែមករាខាងមុខ ។ប៉ុន្តែខ្សែការពារ Semedo របស់ក្លឹប Barcelona បានអះអាងថាកីឡាករ Dembele នឹងមិនទៅលេងក្រៅពីក្របខណ្ឌLaligaនោះទេ។

 

Nelson Semedoបានប្រាប់ ESPN ថា: "គាត់គឺជាកីឡាករដ៏ឆ្នើមម្នាក់ដែលមានសក្តានុពលច្រើននិងជួយក្រុមច្រើនណាស់"។ "គាត់ត្រូវបានប្តេជ្ញាចិត្តបន្តលេងក្នុងក្រុមBarcelona "។

Dembele បានចូលរួមជាមួយក្លឹប Barcelona ក្នុងឆ្នាំ 2017 ក្នុងតម្លៃខ្លួន 138 លានផោន ដែលជំនួសកីឡាករ Neymar ដែលបានចូលរួមជាមួយក្លឹប Paris Saint-Germain ក្នុងតម្លៃ 198 លានផោន ។ Dembele ក៏បានជួបបញ្ហារបួសភ្លៅនិងសរសៃពួរផងដែរ - និងស៊ុតបញ្ចូលទីបានត្រឹមតែបួនគ្រាប់ កាលពីរដូវកាលមុន។ទម្រង់លេងរបស់គាត់បានទាក់ទាញការយកចិត្តទុករបស់ក្លឹប កាំភ្លើងធំ Arsenal ដោយហៅOusmane Dembeleថាជា" កីទ្បាករដ៏ពិសេស"មួយផងដែរ ។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ