ក្រុម Air Force Club របស់អុីរ៉ាក់ បានយកឈ្នះលើ Altyn Asyr របស់ទួកមេនីស្ថាន ដោយលទ្ធផល ២ទល់០ ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Cup 2018 ដោយនេះជាការឈ្នះជើងឯកពានរង្វាន់អន្តរជាតិលើកទី៣ ជាប់គ្នារបស់ក្លិបមានមូលដ្ឋានមកពីប្រទេសអុីរ៉ាក់។

គួរបញ្ជាក់ផងដែរ ក្រុមជើងឯកលីគកំពូលអុីរ៉ាក់ ៦សម័យមួយនេះ ធ្លាប់ឈ្នះពានរង្វាន់អាសុី លំដាប់ទី២ កាលពីឆ្នាំ ២០១៦ ក្រោយឈ្នះ Bengaluru FC របស់ ឥណ្ឌា ១ឆ្នាំបន្ទាប់ពោល ២០១៧ ក៏បន្តឈ្នះជាលើកទី២ លើក្រុម Istiklol របស់ តាជីគីស្ថានផងដែរ៕

Q

Credit: The AFC Hub

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ