នាល្ងាចនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបើកឆាកជាមួយ ក្រុមជម្រើសជាតិម៉ាឡេសុី វេលាម៉ោង ០៦:៣០នាទី នៅលើទីលាននៃពហុកីឡដ្ឋានជាតិ ជាការប្រកួតប្រចាំពូល A នៃពានរង្វាន់ AFF Suzuki Cup 2018 ក្នុងនោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសអំពីប្រាក់រង្វាន់លើកទឹកចិត្តជូនដល់កីឡាករ និងក្រុមការងារទាំងមូលផងដែរ។

ស.ប.ក បានចេញសេចក្ដីប្រកាសស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា និងមន្ត្រីចំនួន ១,០០០ $ ក្នុងម្នាក់ៗសម្រាប់ការប្រកួតឈ្នះលើគូរប្រកួតនៃការប្រកួតនីមួយៗនៃវគ្គជម្រុះក្នុងពូល ប្រសិនបើក្រុមជាប់ចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងផ្ដល់ប្រាក់បន្ថែមទៀតក្នុងម្នាក់ៗ ២,០០០$ ផងដែរ។

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ