• នាល្ងាចនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតបើកឆាកជាមួយ ក្រុមជម្រើសជាតិម៉ាឡេសុី វេលាម៉ោង ០៦:៣០ នាទី នៅលើទីលាននៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ជាការប្រកួតប្រចាំពូល A នៃពានរង្វាន់ AFF Suzuki Cup 2018។ តើក្រុមគោព្រៃកម្ពុជា អាចបំបែកប្រវត្តិសាស្ត្រយកឈ្នះ ម៉ាឡេសុី បានដែរឬទេនាល្ងាចនេះ?

*កីឡាករគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួត៖

កីឡាករ ចាន់ វឌ្ឍនាកា ដែលត្រូវបានគ្រប់គ្នារំពឹងថាជាកីឡាករលេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ ជាបទពិសោធន៍ជោគជាំជាមួយជម្រើសជាតិ និងបច្ចេកទេសក្នុងការបញ្ចប់ទីរបស់គេពិតជាបញ្ហាសម្រាប់ក្រុមម៉ាឡេសុី។ ម្ចាស់អាវលេខ ១១រូបនេះ ក៏ធ្លាប់ទាត់ចូលទីម៉ាឡេសុី ២គ្រាប់កាលពី Suzuki cup 2016 ផងដែរ ស្របពេលដែរកីឡាករជំនាញជើងឆ្វេងរូបនេះ ក៏ត្រូវបានចាត់ទុកជាកីឡាករគ្រោះថ្នាក់មួយរូបនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

*៣ ប្រកួតចុងក្រោយរបស់កម្ពុជា៖

កម្ពុជា ឆ្លងកាត់ ៣ប្រកួតមកនេះមិនទាន់ស្គាល់ពាក្យថាជ័យជម្នះនៅឡើយទេ ដោយបានត្រឹមស្មើរគ្នាមួយលើក និងចាញ់ទាំង២ លើក ក្នុងជំនួបមិត្តភាពអន្តរជាតិកន្លងមក។

-ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨៖ កម្ពុជា ១ទល់៣ ម៉ាឡេសុី

-ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨៖ កម្ពុជា ២ទល់២ ទីម័រ ខាងកើត

-ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨៖ កម្ពុជា ១ទល់២ សឹង្ហបុរី 

*កីឡាករគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួត៖

កីឡាករ Safawi Rasid ដែលកំពុងចាត់ទុកជាកីឡាករលេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ ជាមួយបទពិសោធន៍ និងបច្ចេកទេសក្នុងការបញ្ចប់ទីរបស់គេអាចជាបញ្ហាចំបងរបស់តំបន់ការពារខាងកម្ពុជាផងដែរ។

 

*៣ ប្រកួតចុងក្រោយរបស់ម៉ាឡេសុី៖

ម៉ាឡេសុី ហាក់ធ្វើបានយ៉ាងល្អសម្រាប់ការត្រៀមខ្លួននេះ ដោយ ៣ប្រកួតរបស់គេឈ្នះដល់ទៅ ២ លើក និងចាញ់ ១លើកផងដែរ។

-ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨៖ ស្រីលង្កា ១ទល់៤ ម៉ាឡេសុី

-ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨៖ ម៉ាឡេសុី ០ទល់១ គៀជីស្ថាន

-ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨៖ ម៉ាឡេសុី ៣ទល់០ ម៉ាល់ឌីវ 

*ប្រវត្តិជួបគ្នា ៣លើករវាងកម្ពុជា និងម៉ាឡេសុី៖

ក្រុមទាំង ២ធ្លាប់ជួបគ្នាច្រើនលើកមកហើយ ប៉ុន្ដែក្រុមការងារវិបសាយ Cambofocus សូមលើកឡើងនូវ ៣ប្រកួតចុងក្រោយរបស់ក្រុមទាំងពីដែលបានធ្វើការប្រកួតនៅក្នុងពានរង្វាន់អន្តរជាតិ ក៏ដូចជាមិត្តភាពអន្តរជាតិ។ ក្នុងនោះ កម្ពុជា មិនដែលស្គាល់ពាក្យថាជ័យជម្នះលើ ម៉ាឡេសុី ទាល់តែសោះ ៣ប្រកួតមកនេះ ពោលគឺ ចាញ់ទាំង ៣ប្រកួតតែម្ដង។ ខាងក្រោមនេះជាជំនួប ៣លើកចុងក្រោយរវាងក្រុមទាំង ២៖

-ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៤៖ ម៉ាឡេសុី ៤ទល់១ កម្ពុជា ( មិត្តភាពអន្តរជាតិ ) 

-ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៦៖ ម៉ាឡេសុី ៣ទល់២ កម្ពុជា ( AFF Suzuki Cup ) 

-ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨៖ កម្ពុជា ១ទល់៣ ម៉ាឡេសុី ( មិត្តភាពអន្តរជាតិ ) 

រូបភាព៖ សហពន័ន្ធកីឡាបាល់ទាត់កម្ពុជា

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ