បើតាមការដកស្រង់ទិន្នន័យពីគេហទំព័ររបស់ Worldometer នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ជាកំណត់ត្រាថ្មីមួយសម្រាប់សហរដ្ឋអាមេរិក ក្នុងរយៈពេលត្រឹមតែ២៤ ម៉ោងប៉ុណ្ណោះរកឃើញករណីឆ្លង COVID-19ថ្មី រហូតដល់ទៅ ១៧២,១០៣ករណីខណៈអ្នកជំងឺ ៩៧២នាក់ទៀត បានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។

 

ប្រភពដដែលបន្តថា ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់១២,៧៧៧,១៧៤ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៦៣,៦៨៧នាក់និងជាសះស្បើយឡើងវិញចំនួន ៧,៥៤៨,៩៤០នាក់។ ចំណែកឯសន្ទុះនៃការឆ្លង COVID-19 ប្រចាំថ្ងៃរបស់អាមេរិក បានបង្ខំឲ្យរដ្ឋកាន់តែច្រើនបង្កើនការរឹតត្បិត និងបិទសាលារៀនជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងយ៉ាងគំហុកផងដែរ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ