ខេត្តស្តឹងត្រែង ៖ មន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បង្ក្រាបករណីរដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដោយឃាត់ខ្លួនជនល្មើស៤នាក់ នៅក្នុងនោះមាន(ជនជាតិខ្មែរម្នាក់,ថៃ៣នាក់) និងរឹបអូសថ្នាំញៀនជាង ២៥៧គីឡូក្រាម នៅចំណុចវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា កងកម្លាំងសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែងបានសហការជាមួយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) បង្រ្កាបករណីដឹកជញ្ជូន នូវសារធាតុញៀននិងថ្នាំញៀនដោយខុសច្បាប់ កាលពីថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦:៣០នាទីព្រឹក ស្ថិតនៅចំណុចវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ