(ខេត្តកំពង់ស្ពឺ)៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនខណៈដែលបុរសរូបនោះប្រើប្រាស់គ្រឿងញៀនលើសកំរិតហើយទាញដែកកេះដុតផ្ទះខ្លួនឯងបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២០ នៅចំនុចភូមិព្រិចខ្ពស់ ឃុំ យាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានអោយដឹងថា មានករណីដុតផ្ទះខ្លួនឯងនេះ បង្កឡើងដោយឈ្មោះយឿន ធា ភេទប្រុស អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុ ជាមួយប្រពន្ធកូន។តាមការបញ្ជាក់ពីសមត្ថកិច្ចថាមូលហេតុដែលបុរសនេះឈានដល់ដុតផ្ទខ្លួនឯងនេះគឺបណ្ដាលមកពីគាត់លួចប្រើប្រាស់គ្រឿងញៀនលើសកំណត់(បែកថ្នាំ)បណ្តាលអោយផ្ទះធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំង សង្ក័សី ផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ឆេះខូចខាតទាំងស្រុងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនបុរសដៃដល់ធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញហើយដោយសារតែមិនបានខូចខាតឆេះតដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ