បុរសជនជាតិកូឡុំប៊ីពីរនាក់ ឈ្មោះ Quevedo Pinzonfelix Rodrigo អាយុ ៥៤ឆ្នាំ និងឈ្មោះ Giraldo Marulandajuan Carlos អាយុ ៤៧ ត្រូវបានតុលាការកម្ពុជា ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត ក្រោយរកឃើញថា ពួកគេ នាំចូលសារធាតុញៀនកូកាអ៊ីន ២0គីឡូក្រាម ពីប្រទសប្រេស៊ីល។ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិកូឡុំប៊ីទាំងពីរ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។
ក្រៅពីផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត ពួកគេ ក៏ត្រូវបង់ថវិកា១ម៉ឺនដុល្លារក្នុងម្នាក់ៗ ចូលទៅរដ្ឋផងដែរ។ បុរសជនជាតិកូឡុំប៊ីទាំងពីរនោះ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការនាំសារធាតុញៀន ពីប្រទេសប្រេស៊ីល ចូលមកកម្ពុជា តាំងពីចុងឆ្នាំ២០១៧មក៕SP