នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ដែលត្រូវបានរឹបអូសតាមសេចក្តីសម្រេចរបស់សាលាដំបូងខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ និងប៉ៃលិន។

យោងតាមរបាយការណ៍របស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងជាតំណាងសាលាដំបូងទាំងបីផ្សេងទៀតបានលើកឡើងថា គ្រឿងញៀនដែលបានដុតបំផ្លាញនៅក្នុងពិធីនេះ គឺមានប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៨,០៦៩.០៦ ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) ចំនួន ៦១,៩៧៨ គ្រាប់ និងគ្រឿងញៀនជាច្រើនប្រភេទទៀត ដែលបានមកពីការបង្រ្កាបក្នុងយុ ទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ញៀនរយៈពេលពេញមួយឆ្នាំក្នុងភូមិសាស្ត្រខេត្តចំនួន៤ គឺ បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ និងប៉ៃលិន។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ចេញជាលើកដំបូង នៅឆ្នាំ២០១៧ និងត្រូវបានអនុវត្តប្រកបដោយលទ្ធផលជោគជ័យ និងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន ហើយមកដល់បច្ចុប្បន្ន យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ បានចំនួន៥លើក៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ