រាជរដ្ឋាភិបាល ឱ្យរៀបចំបិទមិនឱ្យក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ដាក់រង្វាន់ទាំងអស់លេីក្រវិល ឬ គម្របដប
3 ម៉ោង មុន
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ឱ្យរៀបចំបិទមិនឱ្យក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ដាក់រង្វាន់ទាំងអស់លើក្រវិល ឬ គម្របដប។
រាជរដ្ឋាភិបាល បានឃើញ និងឯកភាពជាគោលការណ៍ ដូចខាងក្រោម៖
១-ក្នុងករណីមានការហាមឃាត់ចំពោះការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របនៃផលិតផល គ្រឿងស្រវឹងនិងភេសជ្ជៈនោះ ត្រូវកំណត់នូវរយៈពេលសមរម្យណាមួយ ដូចជា ៦ខែឬ ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួនជាមុន។
២-រៀបចំកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្តល់រង្វាន់ទាំងអស់ នាពេលវេលាសមស្រប។