សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជេីញត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ ក្រោយបញ្ចប់ទស្សនកិច្ចពីរថ្ងៃនៅវៀតណាម
11 ខែ មុន
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំ គណៈ ប្រតិ ភូជាន់ ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់ដល់មាតុភូមិកម្ពុជាវិញហើយនៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បន្ទាប់ពីបញ្ចប់ដំណើរ ទស្សន កិច្ច ជា ផ្លូវការដ៏មមាញឹករយៈពេលពីរថ្ងៃ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល កម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។
សូមរំលឹកថា ប្រទេសវៀតណាម គឺជាប្រទេសទី២ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចជា ផ្លូវ ការក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយប្រទេសវៀតណាម គឺជាប្រទេសសមាជិកអាស៊ាន ទី១ ដែលសម្តេចធិបតី បានអញ្ជើញទស្សនកិច្ចផ្លូវការ៕