សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ ប្រធានាធិបតីចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
1 ឆ្នាំ មុន
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជួបជាមួយលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជន នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃសុក្រ ទី១៥ កញ្ញា ២០២៣។
សូមបញ្ជាក់ថា សម្តេចមហាបវរ ធិប តី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់នៃរាជរដ្ឋាភិបាល កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣។ នេះជា ដំណើរបំពេញទស្សន កិច្ចផ្លូវ ការលើកដំបូង បន្ទាប់ពីសម្តេចធិបតី ទទួលបានការគាំទ្រ ពី ប្រជា ជន និងរដ្ឋ សភា ឱ្យដឹកនាំរាជរដ្ឋាភិបាលនីតកាលថ្មី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០ ២៣ កន្លងទៅ៕