លោកប្រធានាធិបតីអ៊ុយក្រែន Zelensky ប្រកាសថាត្រូវកម្លាំងទ័ពបន្ថែម៥០ម៉ឺននាក់ ដើម្បីទប់ទល់សង្គ្រាមរុស្ស៊ី
11 ខែ មុន
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបង្ហើបថា យោធាអ៊ុយក្រែនចង់កេណ្ឌកម្លាំងបន្ថែមរហូតដល់ ៥០ម៉ឺននាក់ ខណៈសង្រ្គាមជាមួយរុស្ស៊ី មានអាយុកាលជិតពីរឆ្នាំហើយ។នេះបើយោងតាមសារព័ត៌មានBBCនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង គីវ (Kyiv) លោកបាននិយាយថា ក្រុមមេបញ្ជាការរបស់លោកកំពុងស្វែងរក ទាហានចន្លោះពី ៤៥ម៉ឺន ទៅ៥០ ម៉ឺននាក់ បន្ថែមទៀត ដោយទទួលស្គាល់ថានេះគឺជាបញ្ហា រសើប និងការខាតបង់ដ៏ធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា អ៊ុយក្រែន កំពុងប្រឈមនឹងកង្វះគ្រាប់រំសេវ ខណៈប្រទេសនេះបន្តប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ីដែលកំពុងកាន់កាប់តំបន់មួយចំនួនរបស់ខ្លួន បន្ទាប់ពីការឈ្លានពានពេញបន្ទុករបស់ក្រុងមូស្គូកាលពីថ្ងៃទី២៤ខែ កុម្ភៈ ឆ្នាំ២០២២។ការវាយបករបស់ទីក្រុង Kyiv ត្រូវបានបញ្ឈប់នៅដើមរដូវរងា ហើយមានក្ដីបារម្ភថា រុស្ស៊ីអាចមាប្រៀបខ្លាំងជាងអ៊ុយក្រែន៕