វៀតណាម៖ ប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ស្ថិតក្នុងលំដាប់កំពូលនៃបញ្ជីប្រទេសអាស៊ីអាគ្នេយ៍ដែលមាននិស្សិតសិក្សាបន្តនៅបរទេសច្រើនជាងគេ។ របាយការណ៍ដែលចេញផ្សយដោយ Acumen ដែលជាគេហទំព័រប្រឹក្សាផ្នែកអប់រំអន្តរជាតិ បានបង្ហាញថា សិស្សជាង ៣៥០,០០០ នាក់មកពីអាស៊ីអាគ្នេយ៍កំពុងសិក្សានៅបរទេសក្នុងឆ្នាំ ២០២២ ដែលធ្វើឱ្យក្លាយជាតំបន់ធំជាងគេទី ៣ នៅលើពិភពលោកសម្រាប់ការនាំសិស្សទៅសិក្សាបន្តនៅខាងក្រៅប្រទេសបន្ទាប់ពីប្រទេសចិន និងឥណ្ឌា។
ក្នុងតំបន់អាស៊ានមាន វៀតណាមមានសិស្សទៅសិក្សាបន្តនៅក្រៅប្រទេសច្រើនជាងគេគឺមានចំនួន ១៣២.០០០នាក់ តាមពីក្រោយដោយឥណ្ឌូណេស៊ី និងម៉ាឡេស៊ី៥៦.០០០នាក់ និងថៃ៣២.០០០នាក់។
បើតាមរបាយការណ៍ដែលបានប្រើប្រាស់ទិន្នន័យពីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិបានបង្ហាញថាគោលដៅកំពូលពីរសម្រាប់និស្សិតវៀតណាមគឺទៅបន្តនៅប្រទេសជប៉ុនដែលមានសិស្សជាង ៤៤,១០០ និងកូរ៉េខាងត្បូងដែលមានចំនួនជិត ២៥,០០០នាក់ ។ និស្សិតមកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃភាគច្រើនជ្រើសរើសចក្រភពអង់គ្លេស និងអូស្ត្រាលីក្នុងការបន្តសិក្សា។ ប្រទេសកំពូលផ្សេងទៀតសម្រាប់និស្សិតវៀតណាមដែលកំពុងសិក្សានៅបរទេសគឺអូស្ត្រាលី (១៤,១០០) និងកាណាដា (៩,០០០)៕