កូរ៉េខាងត្បូង៖ ទីភ្នាក់ងារប៉ូលីសជាតិរបស់កូរ៉េខាងត្បូងបាន និងកំពុងកំណត់គោលដៅឧក្រិដ្ឋកម្មដែលបានរៀបចំនៅទូទាំងប្រទេស ក្នុងនោះទីភ្នាក់ងារប៉ូលិសជាតិរបស់ប្រទេស (NPA) បាននិយាយកាលពីថ្ងៃពុធថា សមាជិកនៃក្រុមឧក្រិដ្ឋកម្មដែលបានចាប់ខ្លួនមានចំនួន ១,១៨៣ នាក់ នៅទូទាំងប្រទេសចន្លោះពីថ្ងៃទី ៧ខែសីហាដល់ថ្ងៃទី ១៦ ខែធ្នូ ហើយ ក្នុងចំណោមនោះ មាន៨៨៨នាក់ ត្រូវបានចាប់ខ្លួនគឺជា "ក្រុមក្មេងទំនើង MZ។

ភាគច្រើននៃអ្នកដែលត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះគឺក្រុមក្មេងទំនើង MZ ដែលមានអាយុក្រោម៣០ ឆ្នាំ។សារព័ត៌មាមរបស់កូរ៉េ ដែលមានឈ្មោះថា The Korea Herald បានរាយការណ៍ថា ឧក្រិដ្ឋជនវ័យក្មេងក៏បានផ្លាស់ប្តូរឆ្ងាយពីករណីជម្លោះ និងការប្រើអំពើហិង្សា វិវត្តន៍ខ្លួនប្រព្រឹត្តឧក្រិដ្ឋកម្មល្បែងស៊ីសង។

ប្រភពពីសមត្ថកិច្ចបាននិយាយថា លក្ខណៈនៃឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយឧក្រិដ្ឋជនវ័យក្មេងបានផ្លាស់ប្តូរបើធៀបនឹងមនុស្សជំនាន់មុន ដោយមានករណីលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត ឆបោក និងការក្លែងបន្លំកាន់តែច្រើន។ប៉ូលីសបាននិយាយថាជិត ៤០% នៃការចោទប្រកាន់ពាក់ព័ន្ធនឹង "សកម្មភាពខុសច្បាប់ដែលស្មុគស្មាញ " ដូចជាការបើកគេហទំព័រល្បែងអនឡាញ ខណៈដែលជាង ២១% គឺសម្រាប់ការជំរិតទារប្រាក់ និងអំពើហិង្សា។

អ្នកនាំពាក្យ NPA បានប្រាប់កាសែត The Times ថាទីភ្នាក់ងារនេះនឹង "ពង្រឹងប្រព័ន្ធបង្ក្រាបក្រុមក្មេងទំនើង ដើម្បីបង្កើតប្រព័ន្ធឆ្លើយតបឧក្រិដ្ឋកម្មដែលមានប្រសិទ្ធភាពជាងមុន និងផ្តោតលើសមត្ថភាពស៊ើបអង្កេតរបស់យើងលើទម្រង់ផ្សេងៗនៃឧក្រិដ្ឋកម្មដែលបានរៀបចំផ្តោតលើក្រុមក្មេងទំនើងជំនាន់ MZ"។

សូមបញ្ជាក់ថា យោងតាមសន្ទស្សន៍ឧក្រិដ្ឋកម្មដែលបានរៀបចំ ដែលផ្តល់ការវាស់វែងលើឧក្រិដ្ឋកម្មដែលបានរៀបចំនៅជុំវិញពិភពលោក អាជ្ញាធរកូរ៉េខាងត្បូងបាននិងកំពុងជំរុញឱ្យលុបបំបាត់ប្រទេសនៃ "ក្រុមម៉ាហ្វីយ៉ាទាំងអស់" ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ដោយបន្ថែមថា "អង្គការដែលនៅសល់តិចតួច ។ដោយឡែកក្រុមឧក្រិដ្ឋកម្មបរទេស ក្នុងទីផ្សារឧក្រិដ្ឋកម្មក្នុងប្រទេស គឺមានចិនដីគោក យ៉ាកុហ្សាជប៉ុន និងក្រុមម៉ាហ្វីយ៉ារុស្ស៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ