ភ្នំពេញ៖ ទូរទស្សន៍មហាផ្ទៃMOI TV បង្ហាញកម្មវិធីថ្មី «ឌីជីថលថ្ងៃនេះ Digital Today» ដែលផលិត និងរក្សាសិទ្ធិដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ។ កម្មវិធីដ៏ថ្មីស្រឡាងមួយនេះ មានលោកជា លាងឈែ ជាពិធីករប្រចាំកម្មវិធីនេះផ្ទាល់តែម្តង។

សូមជម្រាបថា «កម្មវិធីឌីជីថលថ្ងៃនេះ Digital Today»មានចាក់ផ្សាយនៅលើស្ថានីយ៍ទូរទស្សន៍មហាផ្ទៃMOI រៀងរាល់ថ្ងៃ  ហេីយការបង្កើតនូវកម្មវិធីនេះឡើង គឺដើម្បីចែករំលែកនូវចំណេះដឹង ប្រធានបទសំខាន់ៗថ្មី  ពាក់ព័ន្ធភាពជឿនលឿននៃសម័យបច្ចេកវិទ្យាក៏ដូចជាចែករំលែកចំណេះដឹង ការការពារសុវត្ថិភាពពីការឆបោកតាមប្រព័ន្ធអនឡាញជាដើម។ 

សូមរំលឹកថាទូរទស្សន៍មហាផ្ទៃMOI TV និងមានបង្ហាញជូននៅកម្មវិធីថ្មីៗសំបូរបែប រួមមានចំណេះដឹង ព័ត៌មាន និងកម្សាន្ត ដេីម្បីបម្រេីជូនទស្សនិជន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ