ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងគ្រូពេទ្យជប៉ុន បានជួយផលិតកែវភ្នែកសប្បនិមិត្ត ចំនួន ៥គ្រាប់ទៀត ជូនសម្តេច ដើម្បីប្រើប្រាស់រយៈពេល ១០ឆ្នាំទៅមុខទៀត។

តាមតរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែលសម្ដេច បានប្រើប្រាស់អស់រយៈពេល ៣៤ឆ្នាំមកហើយ (១៩៩០-២០២៤)។ ៣៤ឆ្នាំ នៃការប្រើកែវភ្នែកផលិតនៅជប៉ុន សម្ដេច មិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលសម្ដេច ប្រើពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩០ ដែលតែងតែធ្វើឲ្យ សម្ដេច ឈឺភ្នែក និងឈឺក្បាល។


សម្ដេចតេជោ បន្ដថា កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុន ជួយផលិតជាជំនួយ ចំនួន ៥គ្រាប់ លើកនេះភាគីជប៉ុននឹងជួយផលិត ចំនួន ៥គ្រាប់ទៀ តដែលអាចប្រើបានរយៈពេល ១០ឆ្នាំទៀត គឺ ១ឆ្នាំប្រើមួយគ្រាប់។ នេះជាលទ្ធផលនៃប្រទេសដែលមានសង្រ្គាមដូចនេះ ហើយបានជា សម្ដេច ដឹកនាំស្វែងរកសន្តិភាព និងរក្សាសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមអរគុណរដ្ឋាភិបាលជប៉ុន និងគ្រូពេទ្យជប៉ុ នដែលជួយមើលថែទាំភ្នែក ខ្ញុំរយៈពេល ៣៤ឆ្នាំ កន្លងមក»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ