អ៊ីស្រាអែល៖ ប្រភពសន្តិសុខលីបង់ និងប៉ាឡេស្ទីនបានឲ្យដឹងថា អ៊ីស្រាអែលបានសម្លាប់មេដឹកនាំរងក្រុម Hamas លោក Saleh al-Arouri នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅរដ្ឋធានី Beirut នៃប្រទេសលីបង់កាលពីថ្ងៃអង្គារ ដោយបានបណ្តាលឲ្យគេមានការភ័យខ្លាចថាសង្រ្គាមនៅក្នុងតំបន់ Gaza អាចនឹងរីករាលដាលលើសពីតំបន់ប៉ាឡេស្ទីន។

ក្រុមហាម៉ាស់បានថ្កោលទោសការស្លាប់នេះ ខណៈដែលសម្ព័ន្ធមិត្តរបស់ខ្លួន Hezbollah បាននិយាយថា វាជា«ការរំលោភលើអធិបតេយ្យភាពលីបង់»។ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីលីបង់បានចោទប្រកាន់អ៊ីស្រាអែលថាបានព្យាយាម "អូសទាញប្រទេសលីបង់ចូលទៅក្នុង... ការប្រឈមមុខដាក់គ្នា"។

ប្រព័ន្ធផ្សព្វផ្សាយលីបង់រាយការណ៍ថា លោក Arouri ដែលជាអនុមេដឹកនាំនយោបាយនៃក្រុម Hamas ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅភាគខាងត្បូងទីក្រុង Beirut រួមជាមួយនឹងមនុស្សប្រាំមួយនាក់ផ្សេងទៀត ។

សូមបញ្ជាក់ថា លោក Saleh al-Arouri គឺជាតួអង្គសំខាន់នៅក្នុងកងពលតូច Qassam របស់ហាម៉ាស និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Ismail Haniyeh ដែលជាមេដឹកនាំក្រុមហាម៉ាស់។ គាត់ធ្លាប់នៅលីបង់ដោយដើរតួជាទំនាក់ទំនងរវាងក្រុមរបស់គាត់និងក្រុមហេសបូឡា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ