អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទាមទារឲ្យកក្រុម​​ហាម៉ាសដោះ​ចំណាប់​ខ្មាំងជាង២៤០នាក់ជាមុនសិន ទើបបទឈប់បាញ់មួ​​យអាចលេចចេញជា​រូបរាងបាន​​​។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

 

លោក Netanyahu លើកឡើងថា“នឹងគ្មានបទឈប់បាញ់ឡើយ បើមិនមានការវិលត្រ​លប់របស់ចំ​ណាប់ខ្មាំ​ងទេនោះ។ ពាក្យនេះគួរតែត្រូវបានដកចេញទាំងស្រុងពីវចនានុក្រម។ យើងនិយាយ​នេះទៅកាន់មិត្តរបស់យើង និងចំពោះសត្រូវរបស់យើង។ យើងនឹងបន្តរហូតដល់យើងកម្ចាត់ពួកគេ យើងគ្មានជម្រើសផ្សេងឡើយ”។

សូមបញ្ជាក់ថា​មន្ត្រីសុខាភិបាលហ្គាហ្សានិយាយថា ប្រជាជនប៉ាឡេស្ទីនជាង៩៧៧០នាក់ ត្រូវបាន​សម្លាប់​ក្នុងសង្គ្រាមបច្ចុប្បន្ន ដែលចាប់ផ្តើម ពេលដែលក្រុមហាម៉ាស បើកការវាយប្រហារ​ដ៏គួរឲ្យភ្ញាក់​​ផ្អើលមួ​យលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្ស១៤០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២៤០នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ