ឥណ្ឌា៖ ប្រទេសឥណ្ឌា បានផ្អាកទិដ្ឋាការសម្រាប់ពលរដ្ឋកាណាដាក្នុងពេលជម្លោះរីកកាន់តែធំ ជុំវិញឃាតកម្មលើអ្នកផ្ទាច់ខ្លួនសាសនាស៊ីគ នៅលើទឹកដីកាណាដា។ ភាពតានតឹងបានផ្ទុះឡើង នៅសប្តាហ៍នេះ បន្ទាប់ពី ប្រទេសកាណាដា និយាយថាខ្លួនកំពុងស៊ើបអង្កេត« ការចោទប្រកាន់គួរជឿជាក់បាន» ចំពោះការជាប់ពាក់ព័ន្ធប្រទេសឥណ្ឌា ជាមួយឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនម្នាក់។

 ប្រទេសឥណ្ឌា បានច្រានចោលដាច់ខាតចំពោះការចោទប្រកាន់នេះ ដោយចាត់ទុកថា«មិនសមហេតុផល»។

ជាមួយគ្នានោះ ឥណ្ឌាកាលបានបណ្តេញអ្នកការទូតកំពូលៗរបស់កាណាដា ដោយវាកាន់តែបង្កើនការប្រឈមមុខមួយរវាងប្រទេសទាំងពីរជុំវិញការចោទប្រកាន់របស់កាណាដាដែលថា ឥណ្ឌាអាចជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំបំបែកខ្លួនរបស់ក្រុមអ្នកកាន់សាសនាស៊ីក(Sikh)នៅជាយក្រុង វែនខូវើ(Vancouver)កាលពីពីរបីខែមុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ