ឥណ្ឌា៖ ប្រទេសឥណ្ឌាបានប្រាប់ប្រទេសកាណាដាថាត្រូវតែធ្វើមាតុភូមិនិវត្តន៍អ្នកការទូតចំនួន ៤១ នាក់ចេញជាបន្ទាន់ឲ្យបានផុត ត្រឹមថ្ងៃទី ១០ ខែតុលា។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

ឥណ្ឌាបានគំរាមដកអភ័យឯកសិទ្ធិការទូតរបស់អ្នកការទូតទាំងនោះដែលកំពុងតែមានវត្តមានក្នុងប្រទេសឥណ្ដាឱ្យចាកចេញពីប្រទេសឥណ្ឌាជាបន្ទាន់មុនថ្ងៃ ១០ ខែតុលា ។ក្នុងនោះ ប្រទេសកាណាដាមានអ្នកការទូតចំនួន ៦២នាក់នៅក្នុងប្រទេសឥណ្ឌា។

សូមបញ្ជាក់ថា ការដកអ្នកការទូត និងជម្លោះនៃប្រទេសទាំងពីរជុំវិញការអះអាងរបស់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ដែលថាភ្នាក់ងារស៊ើបការណ៍សម្ងាត់ឥណ្ឌាអាចជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតលោក លោក Hardeep Singh Nijjar ដែលពាក់ព័ន្ធទៅនឹងសាសនាក្នុងប្រទេសឥណ្ឌា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ