អ៊ីរ៉ង៖ទីក្រុងតេអេរ៉ង់បានបដិសេធការចោទប្រកាន់ថាខ្លួនបានជួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនក្នុងការរៀបចំផែនការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ទៅលើអ៊ីស្រាអែលដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣។

ស្ថានបេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា “ការសម្រេចចិត្តដែលធ្វើឡើងដោយការតស៊ូរបស់ប៉ាឡេស្ទីនគឺមានស្វ័យភាពយ៉ាងខ្លាំងក្លា និងស្របទៅនឹងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន”។ យើងមិនពាក់ព័ន្ធនឹងការឆ្លើយតបរបស់ប៉ាឡេស្ទីននោះទេ ព្រោះវាត្រូវបានធ្វើឡើងដោយប៉ាឡេស្ទីនតែម្នាក់ឯង»។

តែអ្វីដែលគ្រប់គ្នាចាប់អារម្មន៍នោះ គឺ លោក Ghazi Hamad អ្នកនាំពាក្យក្រុមហាម៉ាស់ ក្រុមសកម្មប្រយុទ្ធមាន “ការគាំទ្រដោយផ្ទាល់” ពីប្រទេសអ៊ីរ៉ង់។លោកបាននិយាយថា «វាជាការភ្ញាក់ផ្អើលសម្រាប់អ្នករាល់គ្នា រួមទាំងប្រទេសអ៊ីរ៉ង់» ផងដែរ។

 

ទោះបីជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សេតវិមានមិនទាន់ឃើញភស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់អ៊ីរ៉ង់ ក៏ដោយ ក៏មន្ត្រីអ៊ីស្រាអែល និងអាមេរិកមួយចំនួនបានចោទសាធារណរដ្ឋអ៊ីស្លាមថា បានឃុបឃិតជាមួយក្រុមហាម៉ាស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ