ប៉ាគីស្ថាន ៖នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានច្រានចោលការចោទប្រកាន់ថា លោកជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតលើមេដឹកនាំបក្សប្រឆាំង Imran Khan ខណៈដែលអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីនៅតែបន្តតវ៉ាទាមទារឱ្យមានការស៊ើបអង្កេតលើការបាញ់ប្រហារនេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២២។

លោកKhan ត្រូវបានគេបាញ់ចំជើងអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍។ អ្នកនយោបាយដែលប្រែក្លាយកីឡាគ្រីឃីតបានស្តីបន្ទោសលោក Sharif នាយករដ្ឋមន្ត្រីបច្ចុប្បន្ន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកRana Sanaullah និងឧត្តមសេនីយ៍កំពូលនៃកងទ័ពប៉ាគីស្ថានចំពោះការប៉ុនប៉ងធ្វើឃាតគាត់។

លោក Sharif បាននិយាយថា អតីតនាយករដ្ឋមន្ត្រីកំពុងបំផ្លាញប្រទេសដោយ«ការបំភ្លើសព័ត៌មានមិនពិត »។ លោកបានជំរុញឱ្យតុលាការកំពូលបង្កើតគណៈកម្មការពេញមួយតុលាការដើម្បីស៊ើបអង្កេតលើការចោទប្រកាន់«ធ្ងន់ធ្ងរនេះ ដែលបំផ្លាញដល់កត្តិយសរបស់គាត់»។

 គាត់បាននិយាយថា "ខ្ញុំស្នើឱ្យប្រធានចៅក្រមដ៏មានកិត្តិយសនៃប្រទេសប៉ាគីស្ថានលោក Umar Ata Bandial បង្កើតគណៈកម្មការពេញមួយតុលាការ ដោយស៊ើបអង្កេតហ្មត់ចត់លើការបរិហារកេរ្តិ៍នេះ" ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ