ប្រទេសអ៊ីរ៉ង់៖ អ៊ីរ៉ង់​បាន​សន្យា​ផ្ដល់​មី​ស៊ី​ល​បាញ់​ពី​ផ្ទៃដី​ទៅ​ផ្ទៃដី​ទៅ​ឲ្យ​រុស្ស៊ី បន្ថែម​ពីលើ​ការ​ផ្គត់ផ្គង់​យាន​ដ្រូ​ន​បន្ថែម​ទៀត ជា​សកម្មភាព​មួយ​ដែល​ទំនងជា​ខឹង​សម្បា​សហរដ្ឋអាមេរិក និង​មហាអំណាច​លោក​ខាង​លិច​ផ្សេង​ទៀត​។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reutersនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២២។

អ្នកការទូត​ម្នាក់​ក្នុងចំណោម​ក្រុម​អ្នកការទូត​អ៊ីរ៉ង់ បាន​រាយការណ៍​ពី​ដំណើរ​នេះ​បាន​និយាយ​ថា រុស្ស៊ី​បាន​ស្នើ​យាន​ដ្រូ​ន និង​មី​ស៊ី​ល​បាលី​ស្ទីក​បន្ថែម​ទៀត​របស់​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​បង្កើន​សមត្ថភាព​វាយប្រហារ​ចំ​គោលដៅ​ជាក់លាក់ ​ពិសេស​ប្រភេទ​មី​ស៊ី​ល Fateh និង Zolfaghar​

 

ក្នុងនោះកិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៦ ​ខែ​តុលា នៅ​ពេល​ដែល​អនុ​ប្រធានាធិបតី​ទី​១ ​របស់​អ៊ីរ៉ង់​លោក Mohammad Mokhber និង​មន្ត្រី​ជាន់ខ្ពស់​ ២​រូប​មកពី​ឆ្មាំ​បដិវត្ត​ដ៏​មានអំណាច​របស់​អ៊ីរ៉ង់ និង​មន្ត្រី ​១​រូប​មកពី​ឧត្ដមក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​បាន​ទៅ​ទស្សនកិច្ច​ទីក្រុង Moscow ដើម្បី​ពិភាក្សា​ជាមួយ​រុស្ស៊ី​អំពី​ការ​ដឹក​ជញ្ជូន​អាវុធ​។

សម្រាប់ ​យាន​ដ្រូ​ន​ប្រភេទ​នេះ​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ខ្នាត​តូច ​ដែល​មាន​វិសា​លភា​ព​បំផ្លិច​បំផ្លាញ​ខ្លាំង​។ អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ពី​ការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់​របស់​រុស្ស៊ី ដោយ​ប្រើ​យាន​ដ្រូ​ន​អត្តឃាត Shahed-136 ផលិត​ដោយ​អ៊ីរ៉ង់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​។

 

​ក្រុម​មន្ត្រី​លោក​ខាង​លិច​ម្នាក់​ដែល​បាន​រាយការណ៍​ លើ​បញ្ហា​ត្រូវបាន​បញ្ជាក់​នេះ​និយាយថា មាន​កិច្ចព្រមព្រៀង​មួយ​បាន​ធ្វើឡើង​រវាង​អ៊ីរ៉ង់ និង​រុស្ស៊ី ក្នុង​ការ​ផ្ដល់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​បាញ់​ពី​ផ្ទៃដី​ទៅ​ផ្ទៃ រួម​ទាំង​មី​ស៊ី​ល Zolfaghar​។ យាន​ដ្រូ​ន​មួយ​ក្នុងចំណោម​យាន​ដ្រូ​ន​ជាច្រើន ​ដែល​អ៊ីរ៉ង់​បាន​ព្រមព្រៀង​ផ្គត់ផ្គង់​គឺ​យាន​ដ្រូ​ន​អត្តឃាត Shahed-136 ដែល​ត្រូវ​បាន​ប្រើប្រាស់​យាន​ដ្រូ​ន​អត្តឃាត ​ជា​យាន​វាយប្រហារ​ពី​អាកាស​ទៅលើ​ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ