ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់ និងប្រហែល២៥នាក់ទៀតបានរងរបួស នៅក្នុងហេ​តុការណ៍រថភ្លើងដឹកអ្នកដំណើរ នៅក្នុងប្រទេសឥណ្ឌា។នេះបើតាមការចេញផ្សាយដោ​យសារព័ត៌មានAljazeera នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣។

 

ក្រសួងផ្លូវដែកបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតបឋមបានរកឃើញថា ឧប្បត្តិនេះបណ្តាលមកពីកំហុសរបស់អ្នកបើករថភ្លើងមួយ ដោយបានបើកលឿនហួសការកំណត់ ទើបបានធ្វើឱ្យរថភ្លើងដឹកអ្នកដំណើរពីវិសាខាប៉ាតណាម-រ៉ាយ៉ាហ្កាដា Visakhapatnam-Rayagada រវាងអាល់ម៉ាន់ដាAlamanda និង កាន់តាកាប៉ាលី Kantakapalle បុកគ្នាយ៉ាងពេញទំហឹង។

 

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានប្រាប់ Reuters ថា យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់ និង២៧នាក់ទៀតបានរងរបួស ខណៈមនុស្សជាង៩០នាក់កំពុងធ្វើដំណើរតាមរថភ្លើងទាំងពីរ។ ទន្ទឹមគ្នានេះ មន្ត្រីផ្លូវដែកជាន់ខ្ពស់មួយរូបបាននិយាយថា គ្រោះថ្នាក់នេះ បានកើតឡើងនៅពេ​លដែលរថភ្លើងដឹកអ្នកដំណើរ Visakhapatnam-Rayagada បានឈប់ដោយសារតែដាច់ខ្សែ​ភ្លើង​នៅទូរខាងមុខ ហើយរថភ្លើងវិសាខាប៉ាតណាម-ប៉ាឡាសា អេចប្រេស  Visakhapatnam-Palasa Express ដែលកំពុងបើកមកដល់នោះ បានបុកចូលទូររថភ្លើងដែលឈប់នៅស្ថានី។

 

លើសពីនេះ រដ្ឋមន្ត្រីក៏បានចេញបញ្ជាឱ្យសម្របសម្រួលនាយកដ្ឋានរដ្ឋាភិបាលផ្សេងទៀត ដើម្បីផ្តួចផ្តើមវិធា​នការសង្គ្រោះគ្រោះមហន្តរាយមួយនេះ។ ជាការពិតណាស់ ឧបទ្ទវហេតុនេះ​កើតឡើងតែ​ប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីផ្លូវរថភ្លើងដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសឥណ្ឌា​បានទទួលរងការខូចខាត ដោយសារតែការបុករថភ្លើងដ៏អាក្រក់បំផុតក្នុងរយៈពេលពីរទសវត្សរ៍ ដែលបណ្តាលឱ្យមនុស្ស២៩២នាក់បានស្លាប់៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ