ក្រសួងមហាផ្ទៃ ផ្លាស់ប្ដូរទីតាំងពន្ធនាគារខេត្តពោធិ៍សាត់ចាស់ ទៅទីតាំងសង់ថ្មីនៅសង្កាត់រលាប ក្រុងពោធិ៍សាត់
2 ឆ្នាំ មុន
ភ្នំពេញ ៖ ពន្ធនាគារខេត្តពោធិ៍សាត់ ដែលមានទីតាំងចាស់ស្ថិតនៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រូវបានផ្លាស់ប្ដូរទៅទីតាំងទើបសង់ថ្មី ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់។ នេះបើតាមប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៕