ទ្រព្យសម្បត្តិជិត៦លានដុល្លារ ដែលរឹបអូសពីមហាសេដ្ឋីជំនួញជនជាតិរុស្សី ត្រូវបានប្រគល់ទៅកាន់ប្រទេសអ៊ុយក្រែន
បរទេស៖មេធាវីអាមេរិកលោក Merrick Garland កាលពីចុងសប្តាហ៍កន្លងមកនេះ បានធ្វើការប្រកាសជាលើកដំបូងនូវអ្វីដែលគេហៅថា ជាការប្រគល់ទ្រព្យសម្បត្តិរបស់រុស្សី ដែលធ្លាប់បានរឹបអូសនោះ ទៅប្រទេសអ៊ុយក្រែន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ទ្រព្យសម្បត្តិដែលត្រូវប្រគល់ ទៅឲ្យប្រទេសអ៊ុយក្រែនជាលើកដំបូងនេះ ត្រូវបានគេដឹងថា មានតម្លៃប្រមាណជា៥,៤លានដុល្លារ ត្រូវបានរឹបអូសពីមហាសេដ្ឋីជំនួញ ជនជាតិរុស្សីលោក Konstantin Malofeyev ។
ទ្រព្យសម្បត្តិដែលជាផ្នែកមួយនៃទណ្ឌកម្មប្រឆាំងនឹងរុស្សី ពីសំណាក់អាមេរិកនិងលោលខាងលិច ក្រោយពេលដែលរដ្ឋាភិបាលក្រុងមូស្គូ បានសម្រេចចិត្តបើកប្រតិបត្តិការពិសេសយោធា ទៅលើប្រទេសអ៊ុយក្រែន។
កាលពីខែធ្នូ បន្ទាប់មកពីប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាទៅលើគោលការណ៍ច្បាប់ថ្មី ដែលអនុញ្ញាតិឲ្យក្រសួងយុត្តិធម៌អាមេរិក ក្នុងការផ្ទេរទ្រព្យសម្បត្តិមានតម្លៃនានា ដែលរឹបអូសពីរុស្សីទៅឲ្យក្រសួងការបរទេសប្រើប្រាស់ ក្នុងកញ្ចប់ជំនួយទៅឲ្យប្រទេសអ៊ុយក្រែន៕