ប៉ាឡេស្ទីន៖ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កាលពីថ្ងៃសុក្រ បានបាញ់រ៉ុក្កែតចំនួនពីរគ្រាប់ ពីតំបន់ហ្គា​ហ្សាស្ទ្រីប ឆ្ពោះទៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ប៉ុន្តែត្រូវបានស្ទាក់ចាប់បានដោយប្រព័​ន្ធកា​រពារកាំជ្រួចរបស់អ៊ីស្រាអែល ហើយបន្ទាប់មក អ៊ីស្រាអែលបានធ្វើការវាយប្រហា​រនៅតំបន់ហ្គា​ហ្សាវិញ។

 ហេតុការណ៍បាញ់បោះកើតឡើងនៅតំបន់ព្រំដែន បានកើតឡើងបន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែល​នៅតំបន់វ៉េសប៊ែង ដែលត្រូវបានគេកាន់កាប់ កាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យមានចំនួនអ្នក​ស្លាប់ច្រើន​បំផុតក្នុងប៉ុន្មានឆ្នាំនៃការប្រយុទ្ធគ្នា។

 

គ្រាប់រ៉ុក្កែតពេញមួយយប់បានបង្កសំឡេងស៊ីរ៉ែននៅក្នុងសហគមន៍អ៊ីស្រាអែល នៅជិតព្រំដែនជាមួ​យតំបន់​ហ្គាហ្សា ដោយបណ្តាលអោយអ្នកស្រុករកកន្លែងសុវត្ថិភាពជ្រកកោន។ យ៉ាងណាម៉ិញ មិនមានរបាយការណ៍ពីអ្នករបួសនោះទេ។

 ជាងនេះទៀតសោដ ទូរទស្សន៍ប៉ុស្តិ៍លេខ ១២ របស់អ៊ីស្រាអែល បានចាក់ផ្សាយវីដេអូអំពីកាំជ្រួ​ចស្ទាក់​ចាប់​របស់អ៊ីស្រាអែលដែលកំពុងត្រូវបានបាញ់ទៅលើមេឃពេលយប់នៅពីលើទីក្រុង Ashkelon ប្រហែល ១២ គីឡូម៉ែត្រភាគខាងជើងនៃហ្គាហ្សា ដែលត្រូវបានគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធ​អ៊ីស្លាម ហាម៉ាស ។ ប៉ុន្មានម៉ោងក្រោយមក យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបាន​ធ្វើកា​រវាយ​ប្រហារនៅ​តំបន់ហ្គាហ្សា។ ជាមួយគ្នានេះដែរ សាក្សីរបស់ប៉ាឡេស្ទីនក៏បាននិយាយថា យន្តហោះ​អ៊ីស្រាអែលបានកំណត់គោលដៅលើជំរុំហ្វឹកហ្វឺនរបស់ក្រុមហាម៉ាស។ គ្មានការរងរបួសត្រូវបា​ន​គេរាយការណ៍ដូចគ្នាដែរ។

 

គួររំលឹកថា អំពើហិង្សាបានកើនឡើងចាប់តាំងពីមានការវា​យប្រហារតាមដងផ្លូវដ៏សា​ហាវរបស់ប៉ាឡេស្ទី​នក្នុងប្រ​ទេសអ៊ីស្រាអែលកាលពីខែមីនា និងខែមេសា។ ភាពជាប់គាំងផ្នែកការទូតបានរួមចំណែ​កជួយ​ប្រមូ​លផ្តុំការគាំទ្រប៉ាឡេស្ទីនសម្រាប់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម ដែលបដិសេធកា​ររួមរ​ស់ជា​មួយអ៊ី​ស្រាអែល ដែលជាកន្លែងរដ្ឋាភិបាលស្នូលនិយមស្តាំថ្មីរបស់ Netanyahu រួមមានសមាជិកដែ​លប្រឆាំងនឹងរដ្ឋប៉ាឡេស្ទីន៕ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ