តៃវ៉ាន់៖ មនុស្សជាង៤០ នាក់បានរងរបួសនៅក្នុងកោះតៃវ៉ាន់ បន្ទាប់ពីព្យុះទីហ្វុង Haikui បានបោកបក់ពាសពេញកោះ ព្យុះនេះបានបោកបក់រលំដើមឈើ និងបង្ខំមនុស្សរាប់ពាន់នាក់ឱ្យជម្លៀសចេញ។នេះបើតាមការចេញផ្សាយដោយសារប័ត៌មានBBC នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

នុស្សជិត៤.០០០នាក់ត្រូវបានជម្លៀសខ្លួន ចេញពីតំបន់ដែលមានហានិភ័យខ្ពស់ ហើយជើងហោះហើររាប់រយត្រូវបានលុបចោល និងអាជីវកម្មបានបិទដំណើរដើម្បីរៀបចំជាមុនពេលមានព្យុះមកដល់ ។ការិយាល័យអាកាសធាតុកណ្តាលរបស់កោះតៃវ៉ាន់ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ព្យុះទីហ្វុង គឺ “នៅមាត់ទ្វាររបស់យើង” ហើយនៅវេលាម៉ោង៣និង៤០រសៀលបានបញ្ជាក់ប្រាប់ដល់ទីភ្នាក់ងារ AFP ថា វាបានបោកបក់នៅឆ្នេរសមុទ្រ Taitung ដែលជាតំបន់ភ្នំនៅតំបន់ភាគខាងកើតនៃកោះតៃវ៉ាន់ ។

អ្នកយកព័ត៌មាន AFP ម្នាក់បានឲ្យដឹងថា អ្នកស្រុកបានដេកនៅក្នុងផ្ទះក្នុងភាពងងឹត ដោយនៅឆ្ងាយពីបង្អួច ខណៈដែលខ្យល់បក់បោកខ្លាំងបានធ្វើឱ្យដើមឈើរលំ និងរុះរើធុងទឹកប៉ើងទៅលើអាកាស ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ