បរទេស៖ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) កាលពីថ្ងៃ​អាទិត្យ (១៤ មករា) បាននិយាយថាចំនួនមនុស្សភៀសខ្លួនពីសង្គ្រាមនៅក្នុងប្រទេសស៊ូដង់ បានកើនឡើងលើសពី ៧,៤លាននាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤។

ការិយាល័យកិច្ចការមនុស្សធម៌ OCHA បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាព​ចុងក្រោយ​របស់​​ខ្លួនកាលពីថ្ងៃអាទិត្យថា «មនុស្សជាង ៧,៤លាននាក់ ត្រូវបានផ្លាស់ទីលំនៅទាំងក្នុង និងក្រៅប្រ​ទេ​សស៊ូដ​ង់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកង​កម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មក»

 

ការយាល័យនេះបានបញ្ជាក់ថាចំនួនមនុស្សផ្លាស់ទីលំនៅនៅក្នុងប្រទេសស៊ូដង់ បានកើនឡើងប្រ​ហែល​ ៦១១.០០០នាក់ ក្នុងរយៈពេលមួយខែកន្លងមកនេះ ជាមួយនឹងការផ្លាស់ទីលំនៅថ្មីជាច្រើនពីរដ្ឋ ហ្កេហ្ស៊ីរ៉ា (Gezira) និងរដ្ឋដទៃទៀត៕

 

 

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ