ស៊ូដង់៖ ក្រុមមេធាវីសង្គ្រោះបន្ទាន់បាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល៣២នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងការវាយប្រហារដោយកាំភ្លើងធំដោយកងទ័ពស៊ូដង់ ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតពីការប្រយុទ្ធគ្នាមួយថ្ងៃចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងក្នុងខែមេសា។

សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធបាននិយាយថា ការបាញ់ផ្លោង បានកើតឡើងនៅក្នុងសង្កាត់ Ombada នៅភាគខាងលិច Omdurman ដែលជាសង្កាត់មួយដែលបានឃើញការវាយប្រហារដ៏សាហាវជាច្រើន។

កម្មជនសិទ្ធិមនុស្ស និងអ្នកស្រុកបាននិយាយថា កងទ័ពធម្មតា និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ដែលកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងប្រទេស បានបាញ់មីស៊ីលទៅកាន់តំបន់ដែលមានប្រជាជន បណ្តាលឱ្យជនស៊ីវិលរាប់រយនាក់ស្លាប់បាត់បង់ជីវិតនៅក្នុងរដ្ឋធានី Khartoum និងទីក្រុងដទៃទៀត។អ្នកស្រុកបាននិយាយថា មនុស្សជាច្រើនបានភៀសខ្លួនចេញពីសង្កាត់ Ombada កាលពីថ្ងៃពុធ។

សកម្មជន និងអ្នកស្រុកក៏បានចោទប្រកាន់ RSF ពីបទបំផ្លាញផ្ទះសម្បែងដោយការបាញ់កាំជ្រួចប្រឆាំងយន្តហោះ និងកាំភ្លើងធំ ក៏ដូចជាការលួចប្លន់ និងកាន់កាប់សង្កាត់ស៊ីវិលផងដែរ។មេធាវីសង្គ្រោះបន្ទាន់ ដែលជាសកម្មជនផ្នែកច្បាប់គាំទ្រលទ្ធិប្រជាធិបតេយ្យបាននិយាយកាលពីថ្ងៃពុធថា "ការប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ និងស្រាល នៅក្នុងតំបន់ដែលពោរពេញទៅដោយជនស៊ីវិល គឺជាឧក្រិដ្ឋកម្មសង្គ្រាម ... និងឆ្លុះបញ្ចាំងពីការមិនយកចិត្តទុកដាក់ចំពោះជីវិតរបស់ពួកគេ" ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ