ប្រទេសស្វីសបានសម្រេចបិទស្ថានទូតរបស់ខ្លួន ប្រចាំនៅទីក្រុង Khartoum ប្រទេសស៊ូដង់ ខណៈស្ថានភាពនៃសង្គ្រាមកំពុងផ្ទុះឡើងខ្លាំង
ស្វីស៖ ប្រទេសស្វីសបានសម្រេចបិទស្ថានទូតរបស់ខ្លួន ប្រចាំនៅទីក្រុងKhartoum ដោយ ផ្អែក លើស្ថានភាពសន្តិសុខ នៅក្នុងប្រទេសស៊ូដង់ ហើយបានជម្លៀសបុគ្គលិក និងក្រុមគ្រួ សាររប ស់ ពួកគេដោយសុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការបរទេសស្វីស លោក Ignazio Cassis បានសរសេរនៅលើ Twitter យ៉ាងដូច្នេះ ថា «បុគ្គលិកស្ថានទូតរបស់យើង និងក្រុមគ្រួសាររបស់ពួកគេត្រូវ បានជម្លៀសចេញពីស៊ូដង់ហើយ ដោយសុវត្ថិភាព»។ យ៉ាងនេះក្តី ក្រសួងការបរទេសស្វីស មិនបានលម្អិតថាមានមនុស្សប៉ុ ន្មាននា ក់ត្រូវបានជួយសង្គ្រោះទេ គ្រាន់តែបញ្ជាក់ថាស្ថានភាពពួកគេល្អប្រសើរ ដោយក្នុងនោះមនុស្ស ពី រនាក់កំពុងធ្វើដំណើរទៅកាន់ប្រទេសអេត្យូពីដែលនៅជិតខាងស៊ូដង់ ហើយអ្នកផ្សេងទៀតត្រូវបា នជម្លៀស ទៅកាន់ប្រទេសជីប៊ូទី (Djibouti) ដោយមានជំនួយពីប្រទេសបារាំង។
ក្នុងនោះប្រទេសនានា កំពុងដំណើរការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសស៊ូដង់ ដែលកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងកងទ័ព និងកងកម្លាំងទាហានប៉ារ៉ា ដែលបានសម្លាប់ម នុស្សកើនឡើងដល់ ៤២០នាក់ហើយ គិតចាប់តាំងពីថ្ងៃទី១៥ ខែមេសា។
បើតាមក្រសួងការបរទេសស្វីសកាលពីសប្តាហ៍មុន មានជនជាតិស្វីសប្រហែល ១០០នាក់បានចុះឈ្មោះស្នាក់នៅឯស៊ូដង់ ខណៈដែល អ្នកផ្សេងទៀតអាចទៅលេងតំបន់សមុទ្រក្រហមក្នុងនាមជាអ្នកទេសចរ។ ពេលនេះដំណើរការជួយម្លៀសកំពុងបន្ត៕SP