កងទ័ពស៊ូដង់យល់ព្រមលើការបន្តបទឈប់បាញ់រយៈពេល១សប្តាហ៍ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានការឧបត្ថមស្បៀងអាហារ
ស៊ូដង់៖ វត្តមានរបស់មេបញ្ជាការកងទ័ពស៊ូដង់ លោកឧត្តមសេនីយ Abdel Fattah al-Burhan ទទួលបានការស្វាគមន៍ពីកងទាហាន អំឡុងលោកកំពុងថ្លែងសុន្ទរកថា។លោកប៊ូហាន (Burhan) បានបញ្ជាក់ប្រាប់ទៅកាន់កងទាហានទាំងអស់គ្នាថា កងទ័ពជាតិស៊ូដង់ (SAF) បានយល់ព្រមលើការប ន្តបទឈប់បាញ់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាកម្មផ្សេងៗ ។
ជាងនេះទៅទៀត លោក Burhan បានលើកឡើងបន្ថែមថា "យើងនៅមិនទាន់ប្រើកម្លាំងប្រយុ ទ្ធដល់ កម្រិតអតិបរមានៅឡើយទេ ប៉ុន្តែយើងនឹងបង្ខំចិត្តធ្វើដូច្នេះ ប្រសិនបើសត្រូវមិនស្តាប់បង្គាប់ ឬមិនព្រមទទួលយកហេតុផល" ។ទោះជាមានវីដេអូបែបនេះក៏ដោយ ក៏គេនៅមិនទាន់ស្គាល់ឈ្មោះ ទីតាំងដែលលោកBurhan កំពុងតែថ្លែងសន្ទរកថានៅឡើយ ។
ផ្ទុយពីកិច្ចព្រមព្រៀងនៃបទឈប់បាញ់ អ្នកស្រុកកំពុងរស់នៅក្នុងតំបន់ បានអះអាងដូចៗគ្នាថា ការប៉ះទង្គិចគ្នាជាហូហែ នៅតែលាន់ឮមិនដាច់សូរនៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ូដង់ មកទល់នឹងថ្ងៃអង្គារម្សិ លមិញ ។
គួរបញ្ជាក់ថា កងទ័ពជាតិស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) បានយល់ព្រ មបន្តកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល១សប្តាហ៍ នៅ៥ថ្ងៃមុនបទឈប់បាញ់ចាស់ ត្រូវផុតកំណត់នៅល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ៕