ស៊ូដង់៖ យោងតាមការបញ្ជាក់ពីមន្រ្តីការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) បាន ឱ្យដឹងថា គេបានរកឃើញមានសាកសពមនុស្សយ៉ាងហោចណាស់មនុស្សចំនួន ៨៧នាក់ រួមមា នទាំងស្ត្រីនិងកុមារជាច្រើននាក់ នៅក្នុងរណ្តៅកប់សពរួមដ៏ធំមួយនៅក្នុងតំបន់ Darfur ភាគខា  ងលិចប្រទេសស៊ូដង់។ 

ប្រភពដដែលបានរៀបរាប់ទៀតថា គេទទួលបានរបាយការណ៍ច្បាស់លាស់មួយចំនួនអះអាងថា ក្រុមកងកម្លាំងនៃអង្គភាពប្រតិបត្តិការរហ័ស (RSF) ដែលគេស្គាល់ថាជាគូបក្សដិបក្សរបស់ យោធាស៊ូដង់គឺជាអ្នកដែលនៅពីក្រោយអំពើសោកនាដកម្មមួយនេះ។

យ៉ាងណាមិញ មន្ត្រីរបស់អង្គភាពប៉ារ៉ាយោធា (RSF) បានឆ្លើយតបដោយធើ្វការបដិសេធចំពោះការចោទប្រកាន់នេះ ដោយអះអាងថា អង្គភាព (RSF) មិនមែនជាតួអង្គជម្លោះនៅក្នុងតំបន់ Darfur នោះឡើយ ដោយលោកបានបន្តដាក់ការសង្ស័យទៅលើក្រុមឧទ្ទាមជនជាតិដើមភាគតិចអារ៉ាប់ ព្រោះជាជារឿយៗ ពួកគេធ្លាប់បានបង្កភាពអសន្ដិសុខទៅលើការរស់នៅរបស់ពលរដ្ឋក្នុងតំបន់។

ដោយឡែក សាក្សីនិងក្រុមមន្រ្តីសិទ្ធិមនុស្ស បានរាយការណ៍ដោយអះ អាងអំពីសកម្មភាពវា  យប្រហារ ជាហូរហែរបស់ក្រុមកងជីវពល (RSF) និងក្រុមជីវពលអារ៉ាប់ទៅលើពលរដ្ឋ ជនជាតិភាគតិច អំបូរម៉ាសាលិត (Masalit) ដែលរស់នៅក្នុងតំបន់ខាងលើ រហូតធ្វើឱ្យពលរដ្ឋមួយចំនួនត្រូវបង្ខំចិត្ត ទុកសាកសពមនុស្សជាទីស្រលាញ់របស់ខ្លួនចោលនៅតាមដងផ្លូវ។

គួរបញ្ជាក់ជូនថា តំបន់ Darfur គឺជាខេត្តធ្លាប់មានបញ្ហាអសន្ដិសុខកើតឡើងជាញឹកញាប់ជុំវិញវិបត្តិជម្លោះជាតិសាសន៍រវាងក្រុមពលរដ្ឋជនជាតិដើមភាគតិច ដោយបានបន្តវិវត្តន៍កាន់តែអាក្រក់ខ្លាំងឡើង ក្រោយពីការប្រយុទ្ធដណ្តើមអំណាចគ្នារវាងយោធាជាតិស៊ូដង់ជាមួយនិងក្រុមប៉ារ៉ាយោធា RSF បានកើតឡើងកាលពីពាក់កណ្ដាលខែមេសា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ