បរទេស៖ ប្រទេសស្វីសអង្គការសុខភាពពិភពលោក(WHO)បានឱ្យដឹងនៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១ថាមានបុគ្គលិកសុខាភិបាលយ៉ាងហោចណាស់១១៥,០០០នាក់បានស្លាប់នៅទូទាំងពិភពលោកដោយសារតែមេរោគកូវីដ-១៩ចាប់តាំងពីមេរោគនេះបានផ្ទុះឡើងរយៈពេល១៨ខែកន្លងមក។
បុគ្គលិកសុខាភិបាលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការសង្គ្រោះជីវិតអ្នកជំងឺជាច្រើននិងចូលរួមទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ប៉ុន្តែទន្ទឹមនឹងនោះបុគ្គលិកខ្លះបានឆ្លងនិងខ្លះបានស្លាប់ដោយសារតែវីរុសនេះនៅក្នុងពេលបំពេញបេសកកម្មរបស់ខ្លួន។
មន្ត្រីWHO បានមានប្រសាសន៍ថា“ អស់រយៈពេលជិត ១៨ ខែបុគ្គលិកសុខាភិបាលនិងអ្នកថែទាំទូទាំងពិភពលោកបានឈនៅក្នុងចន្លោះសេចក្តីស្លាប់និងការរស់រានមានជីវិត “ ពួកគេបានជួយសង្គ្រោះជីវិតរាប់មិនអស់ហើយបានប្រយុទ្ធនឹងជំងឺ ប្រឹងប្រែងអស់ពីសមត្ថភាព។
ពួកគេជាច្រើនបានឆ្លងជំងឺនេះហើយខណៈដែលរបាយការណ៍មិនគ្រប់គ្រាន់ប៉ុន្តែយើងអាចប៉ាន់ស្មានថាយ៉ាងហោចណាស់បុគ្គលិកសុខាភិបាលនិងបុគ្គលិកថែទាំចំនួន ១១៥.០០០បានបាត់បង់ជីវិត” ៕SP