ភ្នំពេញ៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាផលិតករភាពយន្តជើងចាស់ បានទទួលមរណៈភាពហើយ នៅល្ងាចថ្ងៃនេះ ខណៈដែលគាត់កំពុងសំរាកព្យាបាលជំងឺកូវី-១៩ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ 

លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានវិជ្ជមានជំងឺកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១។លោកជាមន្ត្រីជាន់ខ្ពស់ និងជាផលិតករភាពយន្តដ៍ល្បីល្បាញមួយ ដែលមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ មានស្នាដៃផលិតខ្សែភាពយន្ត ខ្សែវីដេអូចម្រៀងកាយវិការ កំណាព្យ និងប្រលោមលោកជាដើម។ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ